logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តបាត់ដំបង បើកកិច្ចប្រជុំបន្ទាន់ស្តីពីការគ្រប់គ្រង និងការកើនឡើងការផ្ទុះជំងឺកូវីដ១៩ ចំពោះពលករទើបត្រឡប់មកពីប្រទេសថៃ
52
15-January-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃសុក្រទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការគ្រប់គ្រងពលករវិលត្រឡប់មកពីប្រទេសថៃ នៅស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ដែលជាប់ព្រំប្រទល់ប្រទេសថៃ ខេត្តបាត់ដំបង នៅវិទ្យាល័យកំរៀង ស្រុកកំរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្នងការ ស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរង ស្រុកទាំង ៣ កម្លាំងវរៈការពារព្រំដែន កម្លាំងយោធភូមិភាគទី៥ និងកម្លាំងចម្រុះពាក់ព័ន្ធនានាជាច្រើនទៀត។

ដោយមានការលំហូរចូលពលករខ្មែរនៅតាមបន្ទាត់ព្រំដែននៅតែបន្តមានជាហូរហែរពីមួយថ្ងៃទៅមួយថ្ងៃប្រមាណជាង ៥០ ទៅ ១០០ នាក់ និងមានការកើនឡើងការផ្ទុះជំងឺកូវីដ១៩។ ឯកឧត្តម ងួន រតនៈ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីមានវិធានការបន្ថែមចំពោះពលករដែលវិលត្រឡប់ពីប្រទេសថៃ និងក្តាប់សភាពការណ៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែនផងដែរ។

លោក សុខ គឹមខុន អភិបាលនៃគណៈអភិបាលស្រុកកំរៀង បានឱ្យដឹងថា តាមរយៈទាហានទំនាក់ទំនងកម្ពុជា-ថៃ និងការផ្តល់ព័ត៌មានពីភាគីថៃ គឺថាមានករណីសង្ស័យពលករមួយចំនួន ដែលវិលត្រឡប់ពីប្រទេសថៃមានផ្ទុកជំងឺកូវិដ ១៩ ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំពួកគាត់ឱ្យរស់នៅដាច់ដោយឡែកពីពលករផ្សេងៗ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់រដ្ឋបាលស្រុក ត្រូវរៀបចំបន្ទប់ទឹកបន្ថែម និងរៀបចំផ្លូវឱ្យពួកគាត់សម្រាប់ប្រើប្រាស់ ដើម្បីជៀសវៀងការប្រើប្រាស់ជាមួយពលករផ្សេងទៀត និងបន្ថែមកម្លាំងយាមការឱ្យបានច្បាស់លាស់នៅបន្ទាត់ព្រំដែន កុំមានការថ្លោះធ្លោយ និងបន្តដាក់កម្លាំងឆែករថយន្តតាក់ស៊ី នៅតាមដងបន្ថែម ជៀសវៀងកុំឱ្យពួកគាត់ធ្លាយទៅដល់មូលដ្ឋានផ្សេងៗផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ