logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនដល់កម្លាំងចម្រុះ ដែលល្បាត និងយាមការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
38
16-January-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ផ្តល់ជូនដល់កងកម្លាំចម្រុះដែលឈរជើង ល្បាត និងយាមការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅស្រុកចំនួន ៣ រួមមាន៖ ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការ មេបញ្ជាការរង លោក អភិបាល អភិបាលរង ស្រុក ស្នងការ ស្នងការរង និងពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍សំណេះសំណាលជាមួយកងកម្លាំងទាំងអស់ដែលកំពុងឈរជើង និងល្បាតតាមបន្ទាប់ព្រំដែន ត្រូវថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រូវអនាម័យដោយធ្វើការពាក់ម៉ាស លាងដៃនឹងអាកុលឱ្យបានញឹកញាក់ ដើម្បីការពារខ្លួនសុវត្ថិភាពខ្លួនឯងផង និងការពារសុវត្ថិរបស់បងប្អូនពលករយើងផងដែរ។

ឯកឧត្តម ងួន រតនៈ ផ្តាំផ្ញើដល់កងកម្លាំងអស់ទាំងត្រូវបន្តទំនាក់ទំនងល្អជាមួយភាគីថៃ ដើម្បីក្តាប់ឱ្យបាននូវព័ត៌មានពលករដែលវិលត្រឡប់ចូលតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមជម្រាបជូនដែរថា អំណោយដែលបានប្រគល់ជូន រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក សឹករងស្រុក កងរាជអាវុធហត្ថស្រុក កងពលតូច ៥៣ រវៈការពារព្រំដែន កងល្បាត ៥០៤ និងកងកម្លាំងដឹកជញ្ជូន សរុបរួមមាន មី ៩២០ កេស ទឹកសុទ្ធ ៩២០ កេស ម៉ាស អាកុល និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ