ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងស្ថាប័នពាក់ព័ន្ធ
January 20, 2021 អ្នកទស្សនា :

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្ម ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មជនពិការ។

ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមលោកNick Beresford តំណាងនិវេសនដ្ឋានUNDP ប្រចាំព្រះ រាជាណាចក្រកម្ពុជា លោក Luke Amold ឯកអគ្គរាជទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តមអភិបាល អភិបាលរងរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ