រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១២ខែ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
January 20, 2021 អ្នកទស្សនា :

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តអគារ(ខ) ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងាររយៈពេល ១២ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ។

កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមលោកជំទាវសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិកសមាជិកាជាច្រើនរូបទៀត ។

ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២០នេះ លទ្ធផលដែលក្រុមការងារសម្រេចបាន តាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅតាម មូលដ្ឋាន ក្រុង ស្រុក ទាំង៨ បានចំនួន ៣០លើក ដែលមានសមាជិកសមាជិកាចូលរួមសរុប ៦.៨៤០ នាក់ ស្រី ២.៩៦៣ នាក់ ថ្នាក់ជាតិ ១៦៣នាក់ ស្រី ១៣៧នាក់ ថ្នាក់ក្រោមជាតិ ១.០៣៨នាក់ ស្រី ១៥៦នាក់ និងប្រជាពលរដ្ឋចូលរួមចំនួន ៥.៤៩០នាក់ ស្រី ២.៩៧៣នាក់ ។

តាមរយៈលទ្ធផលនៃការចូលរៀបចំវេទិកាសាធារណៈរយៈពេល ១២ខែ ឆ្នាំ២០២០នេះ យើងទទួលបាននូវសំណើ សំណូមពរ កង្វល់ និងទំនាស់សរុបចំនួន ២០៣ ករណី ដោះស្រាយបានចំនួន ១៦១ ស្មើនឹង ៧៩% កំពុងដោះស្រាយចំនួន ៣៨ករណី ស្មើនឹង ១៨% មិនទាន់ដោះស្រាយចំនួន ៣ ស្មើនឹង ១% និងស្នើទៅថ្នាក់ជាតិ ១ ករណី ស្មើនឹង ១% ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ