logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៣ ឆ្នាំ២០២១
44
03-February-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នាថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំសាមញ្ញលើកទី២០អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ នាយកនាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការចំណុះរដ្ឋបាលខេត្ត

និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមផងដែរ។

គោលបំណងដើម្បីត្រួតពិនិត្យធ្វើការអនុម័ត របាយការណ៍ឆ្នាំ២០២០ និង លើកទិសដៅបន្ត និងរបាយការណ៍ខែមករាឆ្នាំ២០២១និងលើទិសដៅបន្ត និងធ្វើការពិនិត្យអនុម័តលើការងារមួយចំនួនទៀតដែលរដ្ឋបាលខេត្តត្រូវបន្តការអភិវឌ្ឍខេត្តមានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍នៅក្នុងរយៈពេលកន្លងមកនេះខេត្តកំពង់ឆ្នាំង បានជម្រុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាពនិងកំណើនសេដ្ឋកិច្ចក្នុងខេត្តផងដែរ។

រដ្ឋបាលខេត្តក៏មានគម្រោងផែនការអភិវឌ្ឍនូវសមិទ្ធផលជាច្រើនទៀតនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង សំដៅធ្វើយ៉ាងខេត្តកំពង់ឆ្នាំង មានការរីកចម្រើនកាន់តែឆាប់រហ័ស។ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកធ្វើដំណើរដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង បានស្នាក់នៅ ចូលលេងកំសាន្តនោះ ខេត្តនឹងរៀបចំវិថីម្ហូបអាហារនៅតាមដងវិថីមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង ដែលខេត្តគ្រោងរៀបចំនាពេលឆាប់ៗខាងមុខនេះ ក្រៅពីនេះខេត្តក៏គ្រោងបំពាក់អំពូលភ្លើងបន្ថែមទៀត តាមផ្លូវមួយចំនួនដែលពុំទាន់មាន។

ឯកឧត្តម ឡុង ឈុនឡៃ បានថ្លងនូវការកោតសរសើរចំពោះលទ្ធផលសកម្មភាពការងាររបស់អភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួមសហការគ្នា ក្នុងការកសាងនិងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍលើគ្រប់វិស័យ ទាក់ទាញបាននូវវិយោគទុនមកបណ្តាក់ទុន។ ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀតឆ្លើយតបតំរូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បញ្ជាក់ថា បើទោះបីខេត្តកំពង់ឆ្នាំងមានការអភិវឌ្ឍយ៉ាងណាក៏ដោយប៉ុន្តែតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋនៅតែមាន ដែលទាមទាឲ្យអាជ្ញាធរខេត្ត មន្រ្តីជំនាញបន្តចូលរួមដោះរាល់បញ្ហាប្រឈមដែលនៅសេសសល់ពិសេសគឺផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ពង្រឹងការអនុវត្តគោលនយោភូមិឃុំមានសុវត្ថិភាព ជាមួយនេះក៏ត្រូវបង្កើនការផ្សព្វផ្សាយក្នុងការទប់ស្កាត់កុំអោយជំងឺកូវីដ១៩ កើតមានក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ