logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិនិត្យការបង្ករបង្កើនផលកសិកម្ម របស់ប្រជាពលរដ្ឋក្នុងស្រុកបរិបូណ៌
26
07-February-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ ឯកឧត្តម ប៉ែន សំបូរ ប្រធានក្រុមការងារដំណាំកសិកម្ម ក្នុងតំបន់ស្រោចស្រពទំនប់អាចាំង ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋានសហការជាមួយប្រជាពលរដ្ឋបានល្អក្នុងការបង្កើនមុខរបរកសិកម្មដើម្បីលើកកំពស់កំរិតជីវភាពរបស់ប្រជាកសិករបានធូធារជាងមុន។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរបែបនេះនៅថ្ងៃសៅរ៍ទី៦ខែកុម្ភៈឆ្នាំ២០២១ ក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត ដោយាមានការចូលរួមពី ឯកឧត្តម អម សុភា អនុប្រធានក្រុមការងារ និងសមាជិក សមាជិកា ក្រុមការងារចូលរួមផងដែរ។

បន្ទាប់ពីចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររួចមកឯកឧត្តម ប៉ែន សំបូរ និងឯកឧត្តម អម សុភា ព្រមទាំងក្រុមការងារបានចុះជួបសំណេះសំណាលនិងពិនិត្យមើលការបង្កបង្កើនផល ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ