រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ដែលមានប្រវែង១៦៥០ម៉ែត្រក្នុងក្រុងបានលុង
February 23, 2021 អ្នកទស្សនា :

កំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង១៦៥០ម៉ែត្រទទឹង១៤ម៉ែត្រចាប់ពីចំណុចមុខផ្សារទំនើបសុីត្រាដល់ចំណុចមុខសណ្ឋាគារSNបឹងកំសាន្តស្ថិតសង្កាត់បឹងកន្សែងក្នុងក្រុងបានលុងត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ។ ពិធីសម្ពោធបើកការដ្ឋានជួសជុលកំណាត់

ផ្លូវជាតិខាងលើនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែ

កុម្ភៈឆ្នាំ២០២១ ក្រោមអធិតីភាព ឯកឧត្តម ថង សាវុន

អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹក

ជញ្ជូនខេត្តរតនគិរីបានលើឡើងថា ការជួសជុលផ្លូវនេះជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និង ដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តគម្រោងជួសជុលោឡើងវិញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។លោក សាយ សាមានបន្តថា ផ្លូវជាតិលេខ 78-5 ជាផ្លូវមួយយ៉ាងសំខាន់សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅ បណ្ដារស្រុកអូរជុំ, វើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមាញឹក។លោកប្រធានមន្ទីរបានស្នើអោយប្រជាពលរដ្ឋក្នុងក្រុងបានលុងជាពិសេសអ្នកដែលរស់នៅតាមបណ្តោយផ្លូវ៧៨-៥ទាំងអស់ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបាន ដោយរលូន និងសំរេចជោគជ័យតាមការគ្រោងទុក។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម

ថង សាវុន បានចាត់ទុកហេដ្ឋារចនាផ្លូវ ស្ពានជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិនិងការកាត់

បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូន

កសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួល ក្នុងការដឹក សំភារៈឧបភោគ

បរិភោក និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាព

រស់នៅប្រចាំថ្ងៃរបស់បងប្អូនពីទីផ្សារ។ ដើម្បីដំណើការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយ សហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្មខ្សាច់ ដោយគ្មានការវិចខ្ចប់ឱ្យបានត្រឹមត្រូវ។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ទាក់ទងនិងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយមនុស្សស្លាប់របួស ពិការជារៀងរាល់ថ្ងៃឯកឧត្តម

អភិបាលខេត្តបានសំណូមពរដ៏ទទួចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេបងប្អូននិងត្រូវទទួលការផាកពិន័យ។ដោយឡែកមន្ទីរអង្គភាពទាំអស់ជុំវរិញខេត្តណែនាំដល់មន្ត្រីក្រោមឱវាទអោយគោរពច្បាប់ចរាចរដើម្បីសុវត្ថភាពផ្ទាល់ខ្លួនផង និងជាគំរូដល់ប្រជាពលរដ្ឋផង។ហើយ បើរកឃើញថាមន្ត្រីរាជការណាដែលមិនគោរពតាមច្បាប់ចរាចរណ៍អាចប្រឈមនឹងមិនអោយឡើងថ្នាក់ផងដែរ។

ឆ្លើយតបនិងសភាពការណ៍ ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈឯកឧត្តមដែលកំពុងមានឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ឯកឧត្តម ថង សាវុន បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីបន្តការថែរក្សាការពារ ខ្លួនហើយមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅភ្នំពេញពីព្រោះថាទីក្រុងភ្នំពេញកុំពុងមានការផ្ទុះជំងឺកូវីដ-១៩ក្នុងសហគមន៍និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការ៣កុំ៣ការពារដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ