ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញស្វាគមន៍ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ក្នុងកិច្ចប្រជុំស្វែងយល់ពីការរីកចម្រើន និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត
February 23, 2021 អ្នកទស្សនា :

ថ្ងៃអង្គារទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ក្នុងកិច្ចប្រជុំស្វែងយល់ពីការរីកចម្រើន និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ តំណាងឱ្យលោកជំទាវអភិបាលខេត្ត មានសេចក្តី សោមន្សរីករាយយ៉ាងខ្លាំង និងសូមសំដែងនូវការស្វាគមន៍ដោយក្តីរីករាយ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា (ហៅកាត់ថា គណៈកម្មការទី១ នៃរដ្ឋសភា) ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានប្រតិភូ គណៈកម្មការទី១ ដែលបានចំណាយពេលដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញចុះបំពេញបេសកកម្ម ដើម្បីជួបពិភាក្សាស្វែងយល់ពីការរីកចម្រើន និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នៅក្នុង ទឹកដីខេត្តកោះកុង នាឱកាសដ៏ថ្លៃថ្លានេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ