logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំស្តីពីការសម្របសម្រួល និងដោះស្រាយការមិនចុះសម្រុងក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប
51
23-February-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកោះកុង៖ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណ:អធិបតី ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំ ស្តីពីការសម្របសម្រួល និងដោះស្រាយការមិនចុះសម្រុងក្នុងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ស្ថិតក្នុងភូមិបឹងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាលទ្ធផល នៃកិច្ចប្រជុំ គឺបានឯកភាព ដូចខាងក្រោម÷

១. រៀបចំការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបឡើងវិញ

២. រៀបចំឲ្យមានការគណ:កម្មការគ្រប់គ្រង បន្ទាប់ពីការបោះឆ្នោតរួច

៣. រៀបចំការបែងចែកចំណូលពីសហគមន៍ ជូនរដ្ឋបាលឃុំពាមក្រសោប និងមន្ទីរបរិស្ថាន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ