ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៣
February 25, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​ លោក លោកស្រីនាយកទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

របៀបវារៈ នៃកិច្ចប្រជុំនេះមាន ៖

១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០។

២.ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីណែនាំ និងប្រតិទិនការងារសម្រាប់រៀបចំនិងកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០២២-២០២៤) ខេត្តស្វាយរៀង។

៤.ស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមីនា ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៥.ស្តាប់របាយការណ៍ប្រចាំមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។

៦.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១)៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ