ខេត្តមណ្ឌលគិរី៖ នាថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណេីរដោយលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្តខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ ចុះសួរសុខទុក្ខដល់ក្រុមការងារអន្តរក្រសួងចំនួនប្រាំក្រុមចុះ វាស់វែងដីរដ្ឋ ដីប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច នៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា។ ក្នុងការចុះសុខទុក្ខនេះដែរឯកឧត្តម អភិបាលខេត្ត បានផ្តល់នូវគ្រឿងឧបភោគបរិភោគ បរិក្ខារ និងថវិកាមួយចំនួនដល់ក្រុមការងារផងដែរ។
នៅក្នុងឱកាសចុះសួរសុខទុក្ខដល់ក្រុមការងារវាស់វែងដីធ្លីនេះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ ខ្នើយចំនួន ១០ កន្ទេលចំនួន ១០ ភួយចំនួន ១០ ធុងទឹកចំនួន ១០ បោយដងទឹកចំនួន ១០ ដេីម្បីផ្តល់ជូនដល់អាជ្ញាធរស្រុកកែវសីមា សម្រាប់រៀបចំប្រើប្រាស់នៅកន្លែងធ្វើចត្តាឡីស័ក នៅអគារមណ្ឌលកុមារកំព្រា ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី