អភិបាលខេត្តកោះកុង ដឹកនាំមន្រ្តីរាជការក្រោមឱវាទ ចុះពិនិត្យមើលស្ថានភាព និងសួរសុខទុក្ខដល់កងកម្លាំងនៅតាមបណ្តាយព្រំដែន ក្នុងស្រុកមណ្ឌលសីមា
February 25, 2021 អ្នកទស្សនា :

ថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យមើលស្ថានភាព ព្រមទាំងសួរសុខទុក្ខដល់កងកម្លាំង នៅតាមបណ្តាយព្រំដែន វរៈសេនាតូចប៉ុស្តិ៍នគរបាលព្រំដែនគោកលេខ៨២៧ ពយ១៩៩ និងគីរីវង្ស ស្រុកមណ្ឌលសីមា នៅក្នុងនោះផងដែរលោកជំទាវក៏បាននាំយកនូវអង្ករ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនយកទៅផ្តល់ជូនកម្លាំងឈរជើងនៅចំណុចខាងលើនេះផងដែរ។

ជាមួយគ្នានេះ លោកជំទាវអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើ និងណែនាំឱ្យកងកម្លាំងយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ និងចូលរួមល្បាតនៅតាមបណ្តោយព្រំដែន ដើម្បីឃ្លាំមើលក្រែងមានពលករខ្មែរចំណាកស្រុកពីថៃ មកមកម្ពុជា ត្រូវបញ្ជូនមកឱ្យស្ថាប័នមានសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍យើង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ