logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពត អញ្ជើញផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដែលរដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល មានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
40
30-March-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀល ថ្ងៃអង្គារ ទី​ ៣០ ខែ​ មីនា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត អញ្ជើញផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដែលរដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល មានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក​ លោកស្រីអភិបាលក្រុង​ ស្រុកទាំង៨​។

នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងថវិកានេះ ឯកឧត្តម ជាវ តាយ បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចក្នុងមូលដ្ឋានទាំងអស់បានសហការល្អជាមួយអាជ្ញាធរភូមិ-ឃុំ បានរួមគ្នាចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ ការបង្ការ និងទប់ស្កាត់បានទាន់ពេលវេលា រាល់បទល្មើសនានា ជាពិសេសការងារពាក់ព័ន្ធទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

សូមជម្រាបថាខេត្តកំពត មាន៩៣ឃុំ សង្កាត់ ក្នុងនោះ

-ជ័យលាភីលេខ១ ចំនួន ៨៤ឃុំ សង្កាត់ ក្នុងនោះ១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ និងថវិកា១លានរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល)

-ជ័យលាភីលេខ២ ចំនួន ៩ឃុំសង្កាត់ ក្នុងនោះ១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ និងថវិកា៦៥ម៉ឺនរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល)

-ថវិកាសរុបចំនួន ៨៩.៨៥០.០០០រៀល ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ