logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់ចែងលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
89
07-April-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងចាត់ចែងលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីរាជរដ្ឋាភិបាល លេខ៤៤សសរ ចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរនិង ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំចាប់ពីម៉ោងសូន្យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្តនឹងខេត្ត ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ តាមរយៈការការចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយ ពិសេសពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើង។ ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋាលក្រុង-ស្រុក យកចិត្តទុកដាក់ការអនុវត្តសេចក្តីសម្រេចឱ្យទទួលបានជោគជ័យ ក្នុងរយៈពេល២សប្តាហ៍នេះ ដោយធ្វើយ៉ាងណានៅតាមគោលដៅនីមួយៗត្រូវយកចិត្តទុកដាក់់អនុវត្តតាមសេចក្តីសម្រេចនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ចាក់ថាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានដាក់គោលដៅត្រួតពិនិត្យនៅស្រុក-ក្រុងទាំង៨ ដែលមានព្រំប្រទល់ ជាប់ខេត្តផ្សេងៗ មាន២៣គោលដៅ ក្នុងនោះ៖ ស្រុកបាធាយ ចំនួន២គោលដៅ ស្រុកជើងព្រៃ ចំនួន១គោលដៅ ស្រុកស្រីសន្ធរ ៥គោលដៅ ស្រុកកងមាស ចំនួន០២គោលដៅ ក្រុងកំពង់ចាម ចំនួន១គោលដៅ ស្រុកកោះសូទិន ២គោលដៅ ស្រុកចំការលើ ចំនួន ០៤គោលដៅ និងស្រុកស្ទឹងត្រង់ ចំនួន០៥គោលដៅ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ