អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីផ្សារ
April 13, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពង្រឹងកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីផ្សារ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំង១៥ នៅទូទាំងខេត្តព្រះសីហនុផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់លោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំងអស់ត្រូវរៀបចំយន្តការ និងពន្យល់ណែនាំដល់អាជីវករឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាការពារបាននូវផលរបស់ខ្លួនផងដែរ ដោយអនុវត្តនូវវិធានការដូចខាងក្រោម៖

ទី១.ទាំងបុគ្គលិកផ្សារ អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាល់កុល ជែលគ្រប់ពេល

ទី២.ចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់រៀងៗខ្លួន ដោយអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់នោះឡើយ ហើយសកម្មភាពនៃការលក់ដូរ នៅពេលប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុចំពាក់កណ្តាលនៃ ខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាកុលជាមុនសិន មុនពេលទទួលយក

ទី៣.ចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភជូនលោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំង១៥ដើម្បីយក ទៅចាត់ចែងប្រើប្រាស់នៅក្នុងទីផ្សាររបស់ខ្លួន នូវថវិកា និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចខាងក្រោម៖

-ម៉ាសចំនួន៥០០ ម៉ាស

-ម៉ាសក្រណាត់ចំនួន៣០០ ម៉ាស

-ទែម៉ូម៉ែត្រ ៣គ្រឿង

-ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ១គ្រឿង

-ទឹកថ្នាំសម្លាប់មេរោគ ១កាន

-ទឹកអាល់កុល ១កាន

-ថវិកា ១លានរៀលសម្រាប់ចាត់ចែងការចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់ទំនិញរបស់បងប្អូនអាជីវករ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ