ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគោលដៅ ផ្លូវជាតិលេខ០៤ ក្នុងស្រុកអង្គស្នួល ព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ
April 13, 2021 អ្នកទស្សនា :

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគោលដៅ ផ្លូវជាតិលេខ០៤ ក្នុងស្រុកអង្គស្នួល ព្រំប្រទល់រវាងខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល ពិសេសកងកម្លាំង ត្រូវយកចិត្តទុកដាក់អនុវត្ត អោយបានម៉ឺងម៉ាត់ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៤៤សសរ ស្ដីពីការហាមឃាត់ការធ្វើដំណើរនិងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ