logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
29
02-May-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៧២ គ្រួសារ ក្នុងតំបន់អគារវប្បធម៌ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលរដ្ឋបាលខេត្តកណ្ដាល តម្រូវឱ្យធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា តំបន់អគារវប្បធម៌ ក្នុងមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣ នាក់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់តំបន់អគារវប្បធម៌នេះ និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំង ១៧២គ្រួសារ សូមមានការអត់ធ្មត់ និងចូលរួមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងមេរោគកូវីដ-១៩ ក្នុងតំបន់អគារវប្បធម៌នេះ ក្នុងគោលបំណងឱ្យតំបន់នេះ វិលទៅរកភាពប្រក្រតីធម្មតាឡើងវិញ។ ទន្ទឹមនឹងនេះ ដើម្បីប្រាកដថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់នេះ ពុំមានផ្ទុកមេរោគកូវីដ-១៩ ក្រុមគ្រូពេទ្យជំនាញ បានយកសំណាកពួកគាត់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយប្រើប្រាស់នូវឧបករណ៍ Rapid Test ផងដែរ។

អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋទាំង ១៧២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រ មី១កេស ត្រីខ១យួរ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប ម៉ាស១ប្រអប់ និងថវិកាមួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ