logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ធំ នាំយកអំណោយសប្បុរសជន ជូនរដ្ឋបាលស្រុកស្ទោង ស្រុកប្រាសាទបាល័ង្គ និងស្រុកកំពង់ស្វាយ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩
34
03-May-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរជាមួយឯកឧត្ដម​ ងួន​ រាសី​ នាយក​ខុទ្ទកាល័យ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយក ម៉ាស់ ចំនួន ២០កេសធំ មីខ្លាឃ្មុំ ចំនួន ១០០កេស អាល់កុលចំនួន ១០កាន ត្រីខកំប៉ុងចំនួន ១០កេស អង្ករ ១៥បេ ស្មើនឹង ៧៥០kg និងទឹកសុទ្ធចំនួន ១០០០យួរ ជូនដល់រដ្ឋបាលស្រុកស្ទោង ស្រុកប្រាសាទបាល័ង្គ និងស្រុកកំពង់ស្វាយ ដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីប្រគល់អំណោយនោះដែរ ឯកឧត្តម ងួន រាសី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមការងារទាំងអស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅពេលនេះ ព្រមទាំងកោតសរសើរអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួននៅក្នុងដំណាក់កាលកូវីដនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែមិនត្រូវភ្លេចការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានជំរុញដល់អាជ្ញាធរស្រុក នៅក្នុងអំឡុងពេលបិទផ្សារ និងបិទភូមិមួយចំនួនដែលបានឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយត្រូវយកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅតាមមណ្ឌលដែលរដ្ឋបាលស្រុកបានត្រៀមរៀបចំរួចជាស្រេច ត្រូវធ្វើចត្តាឡីស័កនៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំ និងនៅតាមផ្ទះ។ ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ សំណូមពរដល់អាជ្ញាធរស្រុក ខិតខំយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវបិទលេខទូរសព្ទអាជ្ញាធរនៅតាមផ្ទះ ដើម្បីពួកគាត់ងាយស្រួលផ្ដល់ព័ត៌មាននៅពេលមានបញ្ហាកើតឡើងបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសត្រូវចុះស្រង់ទិន្នន័យប្រជាពលរដ្ឋមានជីវភាពខ្វះខាតអំឡុងពេលបិតខ្ទប់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពទុកលំបាកប្រចាំថ្ងៃរបស់មួយពួកគាត់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុកទាំង៣ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមានចិត្តសប្បុរសធម៌ នាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារកូវីដ មករដ្ឋបាលស្រុក ដើម្បីធ្វើសកម្មភាពការងារទប់ស្កាត់ជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ