logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តរតនគិរី ផ្តល់អំណោយឧបត្ថម្ភដល់មន្ត្រីឧទ្យានុរក្សកំពុងបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត
45
03-May-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានផ្តល់អង្ករចំនួន ១តោន និងម៉ាស់ ១កេសធំ សម្រាប់ផ្តល់ជូនដល់មន្ត្រីឧទ្យានុរក្សដែលកំពុងបំពេញការងារនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត។

តាមការបញ្ជាក់ពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ត ឱ្យដឹងថា បច្ចុប្បន្នកម្លាំងឧទ្យានុរក្សមានប្រមាណជិត ១០០នាក់ កំពុងបំពេញបេសកកម្មការងារទប់ស្កាត់ និងអភិរក្សធនធានធម្មជាតិ តាមតំបន់ឧទ្យានជាតិ តំបន់ការពារធម្មជាតិនានានៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត។ មិនតែប៉ុណ្ណោះ មន្ត្រីឧទ្យានុរក្សបានចូលរួមបំពេញបេសកកម្មការងារទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តសំដៅរក្សាបាននូវសុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត ថ្លែងនូវការកោតសរសើរចំពោះការអនុវត្តនូវតួនាទី ភារកិច្ចរបស់មន្ត្រីឧទ្យានុរក្សកន្លងមក ហើយជំនួយទាំងនេះគឺជាការចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនកងកម្លាំងដែលកំពុងបំពេញការងារប្រចាំថ្ងៃ។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា នៅពេលបន្តបន្ទាប់ទៀត នឹងរៀបចំជំនួយផ្សេងៗទៀតតាមលទ្ធភាព ដើម្បីផ្តល់ជូនកងកម្លាំងគ្រប់ប្រភេទដែលបច្ចុប្បន្នមានភាពមមាញឹកបំពេញការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការងារទប់ស្កាត់ជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ