អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញទទួលសម្ភារ និងស្បៀងពីអង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រតិបត្តិការស្រុករលាប្អៀរ
May 07, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ សម្ភារ និងស្បៀរ សម្រាប់ចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ របស់អង្គការទស្សនៈពិភពលោកប្រចាំតំបន់ប្រតិបត្តិការស្រុករលាប្អៀរ បានផ្តល់ជូនដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងលោក ស្រី ឡាយ លីនាង ប្រធានកម្មវិធីតំបន់ប្រតិបត្តិការស្រុករលាប្អៀរ នៃអង្គការទស្សនៈពិភពលោក។

អំណោយដែលអង្គការទស្សនៈពិភពលោក បានផ្តល់ជូនរដ្ឋបាលខេត្តរួមមាន៖ គ្រែពេទ្យចំនួន២០, ម៉ាស់ចំនួន៥០ប្រអប់, ភួយសំឡីចំនួន២០, អង្ករផ្កាម្លិះចំនួន១តោន, ខ្នើយសំឡីចំនួន២០, អាល់កុលចំនួន២០០លីត្រ, ទឹកបរិសុទ្ធចំនួន៥០កេស និងសាប៊ូដុំចំនួន៧២ដុំ៕

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ