អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាត ទីទ័លក្រ ចំនួន ៧១គ្រួសារ ស្ថិតនៅ ស្រុកកែវសីមា
May 07, 2021 អ្នកទស្សនា :

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាត ទីទ័លក្រ ចំនួន ៧១គ្រួសារ ស្ថិតនៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ដែលបានបក់បោក ធ្វើឲ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។ លើសពីនេះទៀត ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះសុខភាព ដោយការលាងសម្អាតដៃឱ្យបានជាប្រចាំ ហាត់ប្រាណឲ្យបានទៀងទាត់ សម្អាតបរិស្ថានជុំវិញផ្ទះការពារកុំឲ្យឆ្លងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធាន ៣កុំ ៣ការពារ និង ២ចូលរួម ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដូចតទៅ៖
+ ៣ការពារ៖
១.ពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥០ម៉ែត្រពីអ្នកដទៃ
+ ៣កុំ៖
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម
+និង ២ចូលរួម
១. ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
២. ស្កេបកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩។

ក្រៅពីការចុះសួរសុខទុក្ខ និងចូលរួមសោកស្ដាយ ដល់ក្រុមគ្រួសាររងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ទាំងអស់  សាខា បាននាំយកនូវសម្ភារមួយចំនួនដែលរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស ភួយ១ ក្រមា១ ម៉ាស់៥ សាប៊ូលាងដៃចំនួន ២ដុំ និងថវិកាចំនួន ២០,០០០រៀល។
ដោយឡែកសម្រាប់ក្រុមគ្រួសាររងគ្រោះធ្ងន់ទទួលបាននូវតង់១ ទឹកត្រី ១យួរបន្ថែម ថវិកាចំនួន ៤០០,០០០រៀល និងក្រុមគ្រួសាររងគ្រោះមធ្យមទទួលបាន ទឹកត្រី ចំនួន៤ដប ព្រមទាំងថវិកាចំនួន ១៥០,០០០រៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ