អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ
May 05, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កិច្ចប្រជុំមានរបៀបវារ:ចំនួន៣ ទី១តំបន់បិទខ្ទប់ ២.ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ៣.ការចែកស្បៀងជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់។

ឯកឧត្តម គួច ចំរើន បានបន្តថារដ្ឋបាលខេត្តបានបង្កើតក្រុមការងាររកសំណាកជាបីក្រុម៖ ក្រុមទី១.យកសំណាកប្រជាពលរដ្ឋនៅតំបន់ក្រហម ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ ក្រុមទី២.យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករនិងក្រុមទី៣.ការយកសំណាកនៅវិមានឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរនៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ ការងារចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ ដោយស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹក បរិសុទ្ធ យើងបានចែកជូនប្រជាពលរដ្ឋតំបន់បិទខ្ទប់បានជិត ៣០.០០០គ្រួសារ ដែលមានក្រុមការងារចំនួន១៦ក្រុម ចុះចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។

ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន ក៏បានធ្វើការណែនាំអ្នកក្រុមគ្រូពេទ្យត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺជាសះស្បើយ ព្រោះបច្ចុប្បន្នខេត្តព្រះសីហនុ មានម៉ាស៊ីនតេស្តរកវីរុសកូវីដ-១៩ ពិសេសការតេស្តដោយ Rapid Test ដែលរង់ចាំរយ:ពេលពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ។

ក្នុងតំបន់បិទខ្ទប់អនុញ្ញាតឱ្យប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះ ដូចជាគ្រឿងឧបភោគបរិភោគ(សម្រាប់ប្រជាពលរដ្ឋដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន២ដង និងមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្ត) ដោយឡែកក្រៅតំបន់បិទខ្ទប់ ប្រជាពលរដ្ឋអាចលក់ដូរបានតែត្រូវគោរពតាមស្តង់ដារ វិធានសុវត្ថិភាពជាចំបង ដូចជា ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព -ល-។ បន្តរឹតបណ្តឹងអ្នកដែលមិនពាក់ម៉ាស និងរក្សាគម្លាត ដោយធ្វើការផាកពិន័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អង្គប្រជុំបានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ