logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះពិនិត្យ និងសួសុខទុក្ខកងកម្លាំង ក្រុមគ្រូពេទ្យ និងមន្រ្តីប្រចាំការ ព្រមទាំងអ្នកកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សា និងវិទ្យាល័យក្រាំងស្រម៉
47
05-May-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត អញ្ជើញចុះពិនិត្យ និងសួសុខទុក្ខ កងកម្លាំង ក្រុមគ្រូពេទ្យ និងមន្រ្តីប្រចាំការ ព្រមទាំងអ្នកកំពុង ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សា និងវិទ្យាល័យក្រាំងស្រម៉ ស្ថិតនៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ដែលមានបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន ១៧៣ នាក់ ស្រី ៤៣ នាក់។

ក្នុងឱកាសនេះដែរ ឯកឧត្តម បានណែនាំដល់អ្នកដែលធ្វើចត្តាឡីស័ក សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការតម្រូវឱ្យបងប្អូនស្នាក់នៅក្នុងមណ្ឌលនេះរយ:ពេល ១៤ ថ្ងៃ ព្រោះនេះជាគោលការណ៍របស់រដ្ឋាភិបាល និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលយើងមិនដឹង​ និងមើលមិនឃើញថាវានៅកន្លែងណាពិប្រាកដនោះទេ។ ដូចនេះមានតែវិធានការនេះទេដែលអាចអោយយើងអាចទប់ស្កាតការរីករាលដាលពីជំងឺនេះប្រកបដោយប្រសិទ្ធិភាព ព្រមជាមួយគ្នានេះសូមបងប្អូនចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ គ្រប់ពេលវេលាទាំងអស់គ្នា។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្តបានប្រគល់សម្ភារមានដូចជា៖ អង្ករ ១០បេ ត្រីខ ៣កេះធំ មី ៣០កេះ ទឹកក្រូច ១០កេះ ភេជ្ជៈស្ទីង ២០កេះ ទឹកសុទ្ធឱរ៉ាល់២០កេះ ម៉ាស់ ១កេះ អាល់កុល ១កាន។

លោក វន ស៊ីផា អភិបាលស្រុក​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ឯកឧត្តមអភិបាលរងខេត្ត ដែលចំណាយពេលវេលាដមមាញឹកចុះសួសុខទុក្ខនៅមណ្ឌលចត្តាឡីស័កនេះ។ ចំពោះសម្ភារដែលទទួលបាននេះពិតជាមានសារ:សំខាន់ណាស់សម្រាប់ចាត់ចែងប្រើប្រាស់ទ្រទ្រង់ដល់ដំណើរការទូទៅក្នុងមណ្ឌចត្តាឡីស័កទាំងមូល។

ជាចុងក្រោយលោកអភិបាលស្រុកបានជូនពរចំពោះឯកឧត្តម និងសហការីសូមទទួលបាននូវពុទ្ធពរ ទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ​ និងជៀសផុតជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ