logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងក្រចេះ
40
15-May-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃសៅរ៍ទី១៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តអញ្ជើញចូលរួមក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ រួមនិងសមាជិកសមាជិការរាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងស្រុក ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃខេត្តក្រចេះ។

ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានបញ្ជាក់ថា៖ ស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន កំលាំងសាមគ្គីរបស់មន្ត្រី និងប្រជាពលរដ្ឋយើងក្នុងការពុះពារជំនះរាល់ការលំបាក ដើម្បីរក្សាប្រក្រតីភាពជីវភាពនៅមូលដ្ឋាន ដែលបានរួមចំណែកដ៏សកម្មនៃការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។ ភាពតស៊ូអត់ធ្មត់ និងពោរពេញទៅដោយ ឆន្ទៈមោះមុត និងការលះបង់របស់មន្ត្រី និងអាជ្ញាធរយើងគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងក្លាយជាមូលដ្ឋានស្នូលនៃសាមគ្គីភាព និងភាពធនរបស់សង្គមជាតិ ។

ឯកឧត្តម បានបន្ថែមថា ៖ កំលាំងសាមគ្គីជាតិនេះ មិនត្រឹមតែវាយបកធ្វើឱ្យសាបរលាបនូវរាល់ឧបាយកល ល្បិចកល នៃមជ្ឈដ្ឋានអគតិឱកាសនិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតនូវជំនឿជឿជាក់មោះមុតរបស់ប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ហើយយើងជឿជាក់ដាច់ខាតថា យើងពិតជាប្រយុទ្ធប្រឆាំងឈ្នះជំងឺកូវីដ-១៩ ដើម្បីនាំសង្គមជាតិយើងត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព របស់ប្រទេសជាតិយើងតទៅអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ