អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាល និងផ្តល់ស្បៀងអាហារជូនកងកម្លាំង និងគ្រូពេទ្យជួរមុខ ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត
May 18, 2021 អ្នកទស្សនា :

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ អំណោយរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព មានជាស្បៀងអាហារជូនដល់ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យជួរមុខ ដែលបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ ។

អំណោយផ្តល់ជូនកងកម្លាំង និងគ្រូពេទ្យរួមមាន

១.ស្នងការនគរបាលខេត្ត អង្ករ ២០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និងមី ៣០កេស

២.កងពលថ្មើជើងលេខ៥១ អង្ករ ២០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និងមី ៣០កេស

៣.កងរាជអាវុធហត្ថ អង្ករ ១០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និងមី ៣០កេស

៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ ១០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និងមី ៣០កេស

៥.គ្រូពេទ្យ ទឹកបរិសុទ្ធ ៥០កេស, ទឹកក្រូច២៤កេស,និងមី ៤០កេស ។

មានប្រសាសន៍សំណេះសំណាលឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងយប់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យយើងទាំងអស់ ដើម្បីចូលរួមប្រយុទ្ធទប់ស្កាត់ និងកាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ សុវត្ថិភាពខ្ពស់ តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម អំពាវនាវដល់កងកម្លាំងនិងគ្រូពេទ្យទាំងអស់ បាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។

ឯកឧត្តមក៏បានផ្ញើសារជូនពរដល់កងកម្លាំងកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ-១៩ទាំងអស់គ្នា ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ