រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
June 22, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ ខេត្តកំពង់ឆ្នាំង នៅសាលប្រជុំ "ខ ៣" សាលាខេត្តកំពង់ឆ្នាំង នាថៃ្ងចន្ទទី២១ ខែមិថុនា ឆ្នាំ២០២១។ ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត សមាជិក សមាជិការលេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្រី អភិបាលរងក្រុង ស្រុក។

បន្ទាប់ពីស្ដាប់របាយការណ៍របស់អង្គប្រជុំរួចមក លោកជំទាវ ប៊ន សុភី ប្រធានអង្គប្រជុំមានប្រសាសន៍ថា ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិក សមាជិកា ទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំ ងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ ក្នុងនោះត្រូវរាយការណ៍ និងរៀបចំរបាយការណ៍ឱ្យបានរៀងរាល់ខែដើម្បីក្រុមការងារលេខាធិការដ្ឋានបូកសរុបជូនគណៈកម្មាធិការ។

លោកជំទាវ បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់ក្រុមការងារធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីផលប៉ះពាល់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន បណ្តុះការស្រលាញ់ការងារដាំដំណាំ កសិកម្មនៅមូលដ្ឋាន វិញ។ ចូលរួមទប់ស្កាត់ មិនចូលរួមក្នុងចលនាបាស់បោរខុសច្បាប់ និងរាយការណ៍ជាបន្ទាន់ចំពោះ មេខ្យល់អូសទាញ តាមគ្រប់រូបភាព ព្រមទាំងចូលរួមថែរក្សាការពារសន្តិភាព ថែរក្សាកូនចៅ ជៀសវាងការរំលោភបំពានផ្លូវភេទ លើស្ត្រីកុមារ និងការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ