logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញជូបសំណេះសណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៦០គ្រួសារ ក្នុងស្រុកជើងព្រៃ
43
13-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញជូបសំណេះសណាល និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រឈមនឹងការលំបាកក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ចំនួន ៣៦០គ្រួសារ ក្នុងស្រុកជើងព្រៃ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនផងដែរ។

ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជានិច្ចកាល ឯកឧត្តម អភិបាលខេត្តតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងមានការខ្វះខាត ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្រុកជើងព្រៃ ជាស្រុកមួយក្នុងចំណោមក្រុង-ស្រុកក្នុងខេត្តកំពង់ចាម ដែលប្រឈមខ្លាំង។

ជាមួយវិធានការបិទខ្ទប់ភូមិ ឬខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាកាត់ផ្តាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ត្រូវបានអាជ្ញាធរមូលដ្ឋានអនុវត្តន៍ភ្លាមៗ បន្ទាប់ពីរកឃើញករណីប៉ះពាល់នឹងករណីវិជ្ជមាន។ ក្នុងស្ថានភាពដ៏លំបាកនេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាជួបប្រទេះនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ប៉ុន្តែការចាំបាច់ដែលត្រូវអនុវត្តនូវវិធានការនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ហេតុនេះសូមបងប្អូនទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវចំណាត់ការនេះ ដើម្បីសហគមន៍របស់យើងជៀសផុតពីជំងឺដ៏សាហាវមួយនេះ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនក៏ត្រូវបង្កើនការការពារ ប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសហគមន៍កម្ពុជាយើង ផងដែរ និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។

អំណោយរបស់រដ្ឋបាលខេត្តជូនដល់បងប្អូនទាំង៣៦០គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គ.ក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ។ ប្រគេនទៀនវស្សា ទេយ្យទាន ដល់វត្តចំនួន២ ក្នុងឃុំសូទិប ស្រុកជើងព្រៃផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ