ឯកឧត្តម​ ម៉ៅ​ ភិរុណ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារអនុវិទ្យាល័យត្រពាំងរកា​ ១​ ខ្នង​ ៥​ បន្ទប់​
May 24, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨​ នៅឃុំភ្នំបាត​ ស្រុកពញាឮ​ មានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគារអនុវិទ្យាល័យត្រពាំងរកា​ ១​ ខ្នង​ ៥​ បន្ទប់​ ទំហំ​ ៤០ម៉ែត្រ​ គុណ​ ៩ម៉ែត្រ​ ដំបូលប្រក់ក្បឿង​ ​ នៅភូមិត្រពាំងរកា​ ឃុំភ្នំបាត​ ស្រុកពញាឮ​​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ ដោយមានការចូលរួមពីមន្ត្រីរាជការ​ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ ចំនួនជាង​ ៦០០​នាក់។ *គួរបព្ជាាក់ផងដែរថា​ អាគារអនុវិទ្យាល័យដែលបើកការដ្ឋាននាពេលនេះ​សាងសង់ដោយ​ក្រុមហ៊ុន​ អ៊ែតវ៉ាន់ផ្លាស​ ដែលត្រូវចំណាយរយះពេលសាងសង់​ ៣​ខែ។ *ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ​ និងសិស្សានុសិស្ស​ ដែលបានអញ្ជើញ​ចូលរួម​ចំនួន៥០០​ នាក់​ ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ មុឺនរៀល​ និង​ លោកគ្រូ​ អ្នកគ្រូចំនួ​ន​ ៧៨​ នាក់​ ក្នុងម្នាក់​ៗ​ទទួលបានថវិកា​ ចំនួន​ ៥​មុឺនរៀល​៕ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ