កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែ ឧសភា ឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តបន្តខែ មិថុនា ឆ្នាំ ២០១៨ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
May 25, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃ សុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៨ នៅសាលប្រជុំ"គ"សាលាខេត្តកំពង់ឆ្នាំងមានបើកកិិច្ចប្រជុំគណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ(គ.ក.ស.ក) ខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំខែ ឧសភា ឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តបន្ដ​ខែមិថុនា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពលោកជំទាវ តុង ណារី សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​និង​ជា​ប្រធាន គ.ក.ស.ក ខេត្តកំពង់ឆ្នាំងនិង​ ឯកឧត្តម ស៊ីវ រុន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន គ.ក.ស.ក ខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គការដៃគូអភិវឌ្ឍន៍នានា សមាជិក គ.ក.ស.ក ខេត្ត និងក្រុង/ស្រុកទាំង៦ ។ លោកជំទាវ តុង ណារី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង បានលើកឡើងពីទិសដៅផែនការសកម្មភាពដើម្បីគាំទ្រកិច្ចការស្រ្តី និងកុមារខេត្តគឺដើម្បីចូលរួមចំណែកកាត់បន្ថយ អំពើហឹង្សាក្នុងគ្រួសារ ដោះស្រាយនូវបញ្ហាប្រឈមនានាមួយចំនួន និងតម្រូវការរបស់ស្រ្តី កុមារ និងជនងាយរងគ្រោះ ។ បន្ថែម​ពី​លើនោះ ឯកឧត្តម​ស៊ីវ រុន ក៏​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ច មន្ទីរ​មាន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​បន្ដ​សហការផ្សព្វផ្សាយ និង​ចាត់​វិធានការ​លើ​ករណី​មាន​អំពើហឹង្សា​លើ​ស្ត្រី និង​កុមារឲ្យ​បាន​ទាន់ពេល​វេលា​។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ