ឯកឧត្តមអភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ៨៨គ្រួសារ នៅផ្សារអង្គតាសោម
July 30, 2021 អ្នកទស្សនា :

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែកក្ដដា ឆ្នាំ២០២១ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ផ្ដល់ជូនពលរដ្ឋ ចំនួន ៨៨គ្រួសារ នៅតំបន់បិទខ្ទប់ផ្សារអង្គតាសោម ឃុំអង្គតាសោម នៅក្នុងពិធីនោះដែរក៏មានការចូលរួមដោយ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ កងកម្លាំងទាំងបីប្រភេទ និងមន្រ្តីរដ្ឋបាលស្រុក។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុះ គ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងសហគមន៍របស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះ មេរោគបំប្លែងថ្មី Delta ដែលមានប្រភពមកពីក្រៅប្រទេស បាននឹងកំពុងកើតមាន ឡើងនៅប្រទេសរបស់យើង ដូច្នេះទាមទារឱ្យគ្រប់មន្ទីរជំនាញ អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ធ្វើការតាមដានជាប់ជាប្រចាំ ជាពិសេសការវិវឌ្ឍនៃវីរុសបំប្លែងថ្មីប្រភេទដែលតា Delta ដែលមេរោគបំប្លែងថ្មីនេះ មានសមត្ថភាពឆ្លងរីករាលដាលលឿនរហ័សជាងមុន និងបង្កជាជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងមុន ដែលទាមទារឱ្យមានការប្រឹងប្រែងខ្លាំងបំផុតដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុងសហគមន៍ប្រភេទដែលតានេះ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបន្តថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩នេះ គឺត្រូវមានការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវពីបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ផ្អាករាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំ ពោលគឺអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេសវិធាន «៣ការពារ និង៣កុំ» គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ និងជាកត្តាគន្លឹះសំខាន់ក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ