logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ នៅស្រុកបូរីជលសារ និងស្រុកទ្រាំង
42
18-August-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ បានចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូន កុមារចាប់ពីអាយុ១២ឆ្នាំដល់ក្រោម ១៧ឆ្នាំ នៅវិទ្យាល័យសុខអានដូងខ្ពស់ ក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ និងមណ្ឌលសុខភាព ព្រៃស្លឹក ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ដែលបាន ទទួលការចាក់វ៉ាក់សាំង រួចក៏ពិតមែន តែសូមបងប្អូនបន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការណែនាំរបស់ រាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ និងអនុវត្តតាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ឱ្យបាន ខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីយើងរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បន្តធ្វើការអំពាវនាវដល់ មាតា បិតា និងអាណា ព្យាបាលទាំងអស់ ដែលមានកូនចៅគ្រប់អាយុ សូមយកមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលអាជ្ញាធរមូលដ្ឋានបានធ្វើការជូនដំណឹង ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះ របស់បងប្អូន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ