logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ មុននឹងដាក់ឲ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃស្អែកនេះ
87
02-September-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(រដ្ឋបាលខេត្តកំពង់ធំ)៖ ក្រោយពីបានផ្អាកជាបណ្តោះអាសន្នផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេល ២៥ថ្ងៃកន្លងមកនេះ និងបានយកសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ០៣លើករួចមក យើងសង្កេតឃើញថា ស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងឈានទៅដល់ការដាក់ឲ្យដំណើរការផ្សារទាំង០៣ឡើងវិញបាន។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យសកម្មភាពការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅក្នុង និងជុំវិញបរិវេណផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ក្នុងក្រុងស្ទឹងសែន មុននឹងដាក់ឲ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញផ្សារត្រូវរៀបចំឲ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំ ជាពិសេសត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល ឲ្យបានត្រឹមត្រូវ និងលាងដៃនឹងអាកុល ឬដែលសម្លាប់មេរោគឲ្យបានញឹកញាប់ ជាពិសេស ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងគោរពតាមការណែនាំនូវវិធានសុខាភិបាល ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ពីជំងឺដ៏កាចសាហាវនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ