logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញនាំយកសម្ភារៈ និងម៉ាស៊ីនសម្លាប់មេរោគ ប្រគល់ជូនរដ្ឋបាលស្រុកកំពង់សៀម ដើម្បីប្រើប្រាស់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩
76
02-September-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអញ្ជើញនាំយកសម្ភារៈប្រគល់ជូនរដ្ឋបាលស្រុកកំពង់សៀម ដើម្បីប្រើប្រាស់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងការទប់ស្កាត់នៅការរីករាលដាលនៃជំងឺ កូវីដ-១៩ សំដៅកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយទៅសហគមន៍មួយ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភម៉ាស៊ីនសម្រាប់បាញ់សម្លាប់មេរោគ ចំនួន ០១គ្រឿង អាល់កុលចំនួន ២កាន (៦០លីត្រ) ម៉ាសចំនួន ១កេសធំ ជូនដល់រដ្ឋបាលស្រុកកំពង់សៀម សម្រាប់បម្រើឱ្យការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងមូលដ្ឋានស្រុកកំពង់សៀម។

ជាមួយគ្នានោះដែរ លោកជំទាវ អភិបាលរងខេត្ត បានណែនាំដល់រដ្ឋបាលស្រុក ឱ្យបន្តយកចិត្តទុកដាក់បន្តការអប់រំផ្សព្វផ្សាយនូវវិធានការនានាតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងត្រូវអនុវត្តវិធានការរដ្ឋបាលដែលមានជាធរមាន ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង និងស្រាវជ្រាវបុគ្គលដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ដើម្បីធ្វើតេស្តរហ័ស និងយកពួកគាត់ទៅព្យាបាលឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ត្រូវបន្តជម្រុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាណាព្យាបាលដែលមានកុមារអាយុចាប់ពី១២ ដល់១៨ឆ្នាំ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមគោលដៅដែលរដ្ឋបាលខេត្តបានកំណត់ ដើម្បីបង្កើតភាពសុំាក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ