រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទូទាំងខេត្តកំពង់ឆ្នាំង
September 14, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលទិន្នន័យ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នឹងការបិទបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១នៅទូទាំងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីនាយករងរដ្ឋបាលរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំងតាមរយៈវីដេអូ ZOOM។

ឯកឧត្តម អម សុភា បានជម្រុញអោយអាជ្ញាក្រុងស្រុកទាំង៨សហការជាមួយអង្គភាពាក់ព័ន្ធស្រង់ស្ថិតិទិន្នន័យប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង អោយបានត្រឹមត្រូវនិងច្បាស់លាស់ ដែលមានអ្នកចាក់ក្រៅខេត្ត អ្នកជំងឺរ៉ាំរ៉ៃ និងកម្មកររោងចក្រ ដើម្បីធ្វើការបិទបញ្ចប់នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ហើយចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ គ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ត្រូវរៀបចំមណ្ឌលចាក់វ៉ាក់សាំង ដោយកំណត់ទីតាំងតាមមន្ទីរពេទ្យបង្អែក រឺមណ្ឌលសុខភាពដែលមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំងដែលមិនទាន់បានចាក់។

ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុកបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង អនុវត្តតាមវិធានការរបស់អាជ្ញាធរខេត្ត ការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ១៩ បំឡែងខ្លួនថ្មីគឺដែលតា ( Delta ) ចូលក្នុងក្រុមគ្រួសារនិងសហគមន៍របស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ