logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តឧត្តរមានជ័យ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេនទី១ នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅក្នុងក្រុងសំរោង
29
23-September-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ឧត្ដរមានជ័យ)៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ លោកជំទាវ ហេង សំអាន និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីក្រោមឱវាទចូលរួម ពិធីបុណ្យកាន់បិណ្ឌ វេនទី១ នៅវត្តប្រាសាទរាជាសំរោង ស្ថិតនៅក្នុងក្រុងសំរោង នាព្រឹកថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះដែរ ឯកឧត្ដមអភិបាលខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន និងសូមកុំជួបជុំមនុស្សច្រើន ជំនួសមកជួបជុំនិងជជែកគ្នាតាមរយៈអនឡាញវិញ ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។ រាល់ការធ្វើដំណើរសូមកុំប្រើប្រាស់មធ្យោបាយសាធារណៈផ្ទុកមនុស្សច្រើន និងពេលធ្វើដំណើរត្រូវពាក់ម៉ាស់ជានិច្ច រក្សាគម្លាតសុវត្ថិភាព បាញ់អាល់កុល និងលាងដៃដោយសាប៊ូ បើកកញ្ចក់រថយន្តឲ្យមានខ្យល់ចេញចូល ចៀសវាងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងបើកបរត្រូវគោររពច្បាប់។

សូមបញ្ជាក់ថា បច្ច័យ និងទ័យទាន ដែលវេប្រគេននាពេលនេះមាន អង្ករចំនួន ៣០០ គីឡូក្រាម, ទឹកសុទ្ធ២៥ កេស, ទឹកក្រូច០៧ កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ស្លាដក់ចំនួន ២៣ឈុត និងថវិកាចំនួនជាង៤.០០០.០០០,០០រៀល(បួនលានរៀល) ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ