ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រៃវែង អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​
September 22, 2021 អ្នកទស្សនា :

ថ្ងៃពុធទី២២ ខែកញ្ញា​ ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងក្រុមគ្រួសារ ជាមួយមន្ត្រីរាជការ បានអញ្ជើញចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ​វេនទី១​ ក្រោមអធិបតីភាព​ លោកជំទាវ​ ញ៉ែម​ សាខន​ សខេង​ និងក្រុមគ្រួសារ​ រួមជាមួយ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាសាច់សារលោហិត​ និងបាននិមន្តព្រះសង្ឃ​ ចំនួន១០អង្គ​ មកពី១០វត្ត​ ក្នុងស្រុកកំចាយមារ មកប្រារព្ធ​ពិធី​បុណ្យ​កាន់បិណ្ឌ​ទី១​ និងបង្សុកូល​ ដា​ឆ្លង​ជាកិច្ច​បង្ហើយបុណ្យ​ ដើម្បី​ឧទ្ទិសកុសល​ ជូនវិញ្ញាណក្ខ័ន្ឋ​សម្តេចអគ្គមហាធម្មពោធិសាល​ ជា​ ស៉ីម​ និងលោកជំទាវ​ ញ៉ែម​ សឿន​ ជាសុីម ព្រមទាំងវិញ្ញាណក្ខ័ន្ឋបុព្វការីជន​ និងញាតិការទាំង៧សណ្តាន​ ដែលប្រារព្ធ​នៅភូមិកន្លែងជ្រៅ​ ឃុំក្របៅ​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធចាប់គិតពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សិរីសួស្តី ដែលកើតពីផលទាន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៍សូមអំពាវនាវនូវគ្រប់វត្តអារាមទាំងអស់ដែលរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវអនុវត្តតាមវិធានការសុខាភិបាលអោយបានខ្ជាប់ខ្ជួនដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

ជាថ្មីម្តងទៀត ឯកឧត្តម​ អភិបាល​ខេត្ត​ សូមឧទិ្ទសកុលផលបុណ្យ​ ជូនដល់បងប្អូន​ និងប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ទាំងអស់​ ទទួលបានមគ្គផល​ដូចៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ