logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅភូមិសាស្ត្រខេត្តកោះកុង នៅស្រុកថ្មបាំង
64
23-September-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅភូមិសាស្ត្រខេត្តកោះកុង នៅស្រុកថ្មបាំង។

លោកអភិបាលរងខេត្ត បានផ្តល់ការណែនាំ និងអនុសាសន៍ដូចខាងក្រោម៖

១/សូមឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះនេះ និងត្រូវចាត់ទុកថានេះ ជាការងាររបស់ជាតិ របស់រាជរដ្ឋាភិបាល និងត្រូវចាប់ផ្តើមពីយើងគ្រប់គ្នា ដោយទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។

២/ត្រូវរាយការណ៍ជាប្រចាំនូវទិន្នន័យ ដែលបាន និងកំពុងអនុវត្តនៅតាមមូលដ្ឋាននីមួយៗ ទៅក្នុងក្រុមតេលេក្រាមដែលបានបង្កើតសម្រាប់ការអនុវត្តការងារគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ នេះ

៣/មន្ទីរសុខាភិបាល ត្រូវសហការជាមួយ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងបុស្តិ៍សុខភាព ដើម្បីរៀបចំចងក្រង និងរាយការណ៍នូវ តារាងទិន្នន័យជំងឺកូវីដ-១៩ និង បញ្ជីករណីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ