ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុង​ខេត្តកំពង់ចាម ប្រារព្ធពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​០១ នៅ​វត្ត​ជ័យ​គិរី ហៅ​(​វត្ត​ហាន់ជ័យ​) ស្ថិតនៅ​ក្នុងភូមិ ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុកកំពង់សៀម
September 23, 2021 អ្នកទស្សនា :

នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គ​ណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ក្នុង​ខេត្តកំពង់ចាម បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​០១ នៅ​វត្ត​ជ័យ​គិរី ហៅ​(​វត្ត​ហាន់ជ័យ​) ស្ថិតនៅ​ក្នុងភូមិ ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម ដើម្បី​ធ្វើការ​ឧទ្ទិស បួងសួង ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ ទៅឱ្យ​មាតា បិតា ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន និង​អ្នកស្លាប់ ដោយសារ ជំ​ម្ងឺ​កូ​វីដ-១៩ ឱ្យ​ពួកគាត់​មក​ទទួលយក​កុសលផល​បុណ្យ ទៅ​កើត​ក្នុង​សុគតិភព។​

​ក្នុង​ពិធី​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ពុទ្ធបរ​ស័​ទ​ទាំងអស់ នៅពេល​មកកាន់​បិណ្ឌ​តាម​វត្ត​អារាម​នីមួយៗ ត្រូវ​មានការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច នូវ​វិធានការ​ការពារ​ខ្លួនពី​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង វិធាន «៣​កុំ និង ៣ការពារ​» ក្នុងឱកាស​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មិនត្រូវ​មានការ​ធ្វេសប្រហែស​ឡើយ ហើយពេលធ្វើ​ដំណើរ​ទៅ​កន្លែង​វត្ត​អារាម​ណាមួយ​ត្រូវ​ចូលរួម​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍ មានការ​យោគយល់ អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ វិញ​ទៅមក​ក្នុងការ​ធ្វើដំណើរ ដើម្បី​សេចក្តីសុខ សុវត្ថិភាព​ទាំងអស់គ្នា​។​

ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​១​នេះ​ផងដែរ និង ឯកឧត្តម អភិបាលខេត្ត និង​សមាជិក​ក្រុម ប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្នុង​ខេត្ត បាន​នាំយក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​វត្ត​ជ័យ​គិរី ហៅ (​វត្ត ហាន់ជ័យ​) រួមមាន​៖ អង្ករ​ចំនួន​២០០​គីឡូក្រាម​, មី​ចចំនួន០៥​កេស​, ទឹកបរិសុទ្ធ​ ០៥​កេស​, ទឹកក្រូច ៥​កេស​, និង​ទឹកដោះគោ​ខាប់ ១កេស​, តែ ចំនួន ៥កញ្ចប់, ស្ករស ចំនួន ៥គីឡូ​, ចង្ហាន់ ចំនួន ៧ស្រាក់ ផ្លែឈើ ចំនួន ០៧កន្ត្រក់ និងបច្ច័យ​ចំនួន ៣,៣០០,០០០រៀល។

​ឯកឧត្តម​អភិបាលខេត្ត បាន​យក​ពេលវេលា​នោះ ធ្វើការបួងសួងឧទ្ទិស​មគ្គផល កុសលផល​បុណ្យ ទៅឱ្យ​មាតាបិតា ញាតិ​កា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន និង​អ្នកស្លាប់ ដោយសារ ជំ​ម្ងឺ​កូ​វី-១៩ ឱ្យ​ពួកគាត់​មក​ទទួលយក​កុសលផល​បុណ្យ ទៅ​កើត​ក្នុង​សុគតិភព ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មានជំនឿថា អ្នកមានគុណ​បុព្វការី​ជន ឬ​សាច់ញាតិ​របស់​ពួកគេ​ទាំងអស់ នឹង​ទទួលយក​កុសលផល​បុណ្យ​ដែល​កូន ចៅ​បាន​ឧទ្ទិស ទៅឱ្យ​នោះ​។

ឯកឧត្តម បាន​បន្ថែមថា ក្នុងពេល​វេលា​នៃ​ការដាក់​បិណ្ឌ​វេន​ទី​០១ របស់​ប្រពៃណី​ខ្មែរ ក្នុង​វត្ត​ជ័យ​គិរី សុំ​ធ្វើការ​បួងសួង ដល់​វត្ថុ​ស័ក​សិទ្ធ ដែលមាន​ក្នុង​លោក ជួយ​តាម​រក្សា ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំងប្រទេស ឲ្យ​រួច​ចាក​ផុតពីការឆ្លង​ជំងឺកូ​វីដ-១៩ ក៏​កាច​សាហាវ និង សូម​ឲ្យ​មេរោគ​ដ៏​ចង្រៃ​មួយ​នេះ ឆាប់​រលាយ​ចាកចេញ​ឆ្ងាយ​ពី​ផែនដី របស់​យើង ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​ការប្រកប​របប​រកស៊ី មានបាន ដូច​ធម្មតា​វិវិ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ