អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី មន្ត្រីរាជការ និងសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
September 25, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រទី២៤ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពី មន្ត្រីរាជការ និងសប្បុរសជន ដែលបាននាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម"ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖

១.លោកឧត្តមសេនីយ៍ អ៊ុំ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លាអាមេរិក

២.អនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ឧបត្ថម្ភថវិកាចំនួន ២០.០០០.០០០រៀល

៣. អនុសាខាកាកបាទក្រហមក្រុងកោះរ៉ុង ឧបត្ថម្ភថវិកាចំនួន ១៣.២៩០.០០០រៀល និង ៤.២០០ ដុល្លាអាមេរិក

៤.ក្រុមហ៊ុន CAMBODIAN ENERGY LIMITED ឧបត្ថម្ភអង្ករ ៧,០០០ គីឡូក្រាម និងមីម៉ាម៉ា ៦០កេសតូច។

ឯកឧត្ដម ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ អ៊ុំ សំអុល ស្នងការរងនគរបាលខេត្ត អនុសាខាកាកបាទក្រហមស្រុកព្រៃនប់ អនុសាខាកាកបាទក្រហមក្រុងកោះរ៉ុង និងក្រុមហ៊ុន CAMBODIAN ENERGY LIMITED ដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមានសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធាន ដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ។

ក្នុងនោះដែរឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់បន្តជួយឧបត្ថម្ភគាំទ្រសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធានថវិកា សម្ភារៈដើម្បីយកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋខ្វះខាតស្បៀងបានទាន់ពេលវេលា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ