logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិភាក្សាលើការរៀបចំកងកម្លាំងចុះអន្តរាគមន៍ និងទប់ស្កាត់ការរំលោភយកដីធ្លី ស្ថិតនៅស្រុកគិរីសាគរ
69
14-October-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃពុធទី១៣ ខែតុលា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត ទទួលបន្ទុកកិច្ចការផែនការ និងវិនិយោគ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និង តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីពិភាក្សាលើការរៀបចំកងកម្លាំងចុះអន្តរាគមន៍ និងទប់ស្កាត់ការរំលោភយកដីធ្លី តាមការស្នើសុំរបស់ក្រុមហ៊ុន ក្នុងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Coast Development Group Co., Ltd. និង ក្រុមហ៊ុន Pineapple Island Development Co., Ltd. ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

លោក អ៊ុក ភ័ក្រ្តា បានមានប្រសាសន៍ថា លោកនឹងនាំយកការស្នើសុំ តាមរយៈកិច្ចពិភាក្សានេះ ជម្រាបជូនក្រុមហ៊ុន ដើម្បីពិចារណា និងសូមឱ្យស្ថាប័នទាំង២ បន្តកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យការវិនិយោគលើកោះម្នាស់នេះ ទទួលបានជោគជ័យ និង ជាប្រយោជន៍ដល់ការអភិវឌ្ឍក្នុងខេត្តកោះកុង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ