អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តសម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនលោកយាយមានអាយុលើសពី ១០០ឆ្នាំ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២នាក់ រស់នៅខេត្តបន្ទាយមានជ័យ
October 14, 2021 អ្នកទស្សនា :

ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយករង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៦នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ។

១. លោកយាយ ថូ ឈិន អាយុ១០២ឆ្នាំ រស់នៅភូមិគោកចក ឃុំសូភី ស្រុកអូរជ្រៅ

២. លោកយាយ ណៃ ថោង អាយុ ១០២ ឆ្នាំ រស់នៅប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ

៣. លោកយាយ មាស ផល អាយុ ១០៦ឆ្នាំ រស់នៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក

៤.លោកតា ឡៃ ខំផាន់ អាយុ១០១ ឆ្នាំ រស់នៅភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ

៥.លោកយាយ ជុំ សាវឿន អាយុ ១០០ ឆ្នាំ រស់នៅឃុំតាបែន ស្រុកស្វាយ

៦.លោកយាយ លោកយាយ ឆៅ វិញ អាយុ ១០១ឆ្នាំ រស់នៅភូមិពង្រ ឃុំសិង្ហ ស្រុកអូរជ្រៅ។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកយាយ នាពេលនេះ គឺទទួលបានក្នុង ១នាក់ ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ