logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី១៧ នៃការយាងគ្រងរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
76
29-October-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ ក្នុងឱកាសទិវា ប្រារព្ធពិធីខួប លើកទី១៧ នៃការគ្រងរាជសម្បត្តិ របស់ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធព្រះរាជពីធីដ៏នក្ខត្តឬក្ស ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ស៊ីវ រុន សមាជិក ក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្រ្តីគណខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផងដែរ។

ឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិក សមាជិកា ចូលរួមក្នុងអង្គពិធីទាំងអស់ ក៏បានសូត្រមន្តប្រារព្ធកម្មវិធី តាមទំនៀមទម្លាប់តាមប្រពៃណីព្រះពុទ្ធសាសនា និងបានគោរពថ្វាយកន្ត្រកផ្កាថ្វាយព្រះពរ និងលំអោនកាយបួងសួងដល់ គុណព្រះរតនត្រ័យ កែវទាំង៣ គុណបុណ្យ ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យវត្ថុសក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា ព្រះករុណា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី អោយមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ ដ៏ត្រជាក់ ដល់ទូលបង្គំយើងទាំងអស់គ្នាជារៀងរហូតទៅ។ ចុងបញ្ចប់គណៈអធិបតីបានប្រគេនសាដកដល់ព្រះសង្ឃចំនួន ៩អង្គផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ