ឯកឧត្តម ម៉ែន វិបុល និងក្រុមការងារដោយមានការចូលរួមពីមន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលការដ្ឋានស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ដែលកំពុងតែចាក់ដីពង្រីក និងការដ្ឋានសាងសង់ស្ពានតាហោ (ស្ពានបេតុង)
July 01, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអាទិត្យ ០៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដដែលនេះ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពាន ចំនួន ២កន្លែង នៅស្រុកស្វាយទាប ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងក្រុមការងារដោយមានការចូលរួមពីមន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យមើលការដ្ឋានស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ដែលកំពុងតែចាក់ដីពង្រីក និងការដ្ឋានសាងសង់ស្ពានតាហោ (ស្ពានបេតុង) មានបណ្តោយ ៧៣ម៉ែត្រ ស្ថិតនៅសង្កាត់ពោធិ៍តាហោរ ក្រុងស្វាយរៀង ដែលកំពុងដំណើរការសាងសង់ដោយកងវិស្វកម្ម។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងាររបស់មន្ត្រីជំនាញក្នុងដំណើរការសាងសង់សមិទ្ធផលថ្មីទាំងពីរនេះ នៅក្នុងក្រុងស្វាយរៀង ។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានជំរុញឲ្យមន្រ្តីជំនាញបន្តខិតខំបំពេញការងារនេះឲ្យបានកាន់តែល្អថែមទៀត ជាពិសេសធ្វើយ៉ាងណាឲ្យបានសម្រេចរួចរាល់ជាស្ថាពរឲ្យបានឆាប់រហ័សប្រកបដោយគុណភាពនូវស្ពានតាហោរថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលនាពេលបច្ចុប្បន្នត្រូវប្រើប្រាស់ផ្លូវវាង និងមានចម្ងាយឆ្ងាយ ជាពិសេសប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការរស់នៅខាងកើតស្ពានដែលត្រូវធ្វើដំណើរមកបម្រើការងារ ឬបំពេញការងារផ្សេងៗនៅក្នុងទីប្រជុំជនក្រុងស្វាយរៀង ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ