លោកជំទាវ ជូ ប៊ុនអេង ៖ អង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ ស្នើកម្ពុជាដាក់ចូលជាបេក្ខភាពទទួលជ័យលាភី ទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
January 28, 2021    អ្នកទស្សនា :

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ស្នើរាជរដ្ឋាភិបាលកម្ពុជា ដាក់បញ្ជូលជាបេក្ខភាពរបស់ខ្លួន ក្នុងការប្រឡងជ័យលាភីទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខណៈដែលអង្គការIOM មើលឃើញកម្ពុជា ជាប្រទេសដែលស្វិតស្វាញ និងសកម្មបំផុតក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស។

ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានផ្ដាំផ្ញើដល់អង្គពិធីទាំងមូលថា ពិភពលោកមានការព្រួយបារម្ភខ្លាំង ចំពោះអំពើជួញដូរមនុស្ស ហើយចាត់ទុកថា ជាបញ្ហាអាទិភាពសម្រាប់ពិភពលោក រហូតដល់បង្កើតជាកតិកាសញ្ញាពិភពលោក ស្ដីពីទេសន្ដរប្រវេសន៍ ដោយសារគេរកឃើញថា «ជនដែលត្រូវបានគេជួញដូរក្នុងចំណាមជនទេសន្ដរប្រវេសន៍ ត្រូវបានចេញឆ្ងាញពីស្រុកកំណើត។

លោកជំទាវ បញ្ជាក់យ៉ាងដូច្នេះថា «ហើយឥឡូវនេះកម្ពុជាក៏កំពុងតែឡើងកូតទៀតហើយ ដោយសារតែអង្គការ IOM ហ្នឹង បានមើលឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានភាពសកម្ម និងទទួលបានលទ្ធផលល្អ។ ចឹង អង្គការ IOM បានស្នើកម្ពុជាដាក់ចូលក្នុងបញ្ជីបេក្ខភាពប្រទេសទទួលបានជ័យលាភី ក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក»។

លោកជំទាវ បន្ដថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើបញ្ហាខាងលើនេះហើយ ដើម្បីជូនដំណឹងទៅអង្គការ IOM ថា កម្ពុជាទទួលស្វាគមន៍ ដែលដាក់កម្ពុជាជាបេក្ខភាពជាប្រទេសទទួលជ័យលាភីក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសចំនួន២ ប៉ុណ្ណោះ បានចូលជាបេក្ខភាពកតិកាសញ្ញាពិភពលោក។

ឆ្លៀតឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា អ្វីដែលជាសារៈសំខាន់ ក្នុងការធ្វើរបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីឆ្លុះបញ្ចាំងអ្វីដែលធ្វើនាពេលកន្លងមក តើវាគ្រប់គ្រាន់ហើយឬនៅ? ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រគល់ភារៈកិច្ចមកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេស ការពារប្រជាពលរដ្ឋកម្ពុជា ទាំងភាពរងគ្រោះ និងលើកកម្ពស់គោរពសិទ្ធិ ជាពិសេសសេចក្ដីថ្លៃថ្នូរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ