ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
April 19, 2024    អ្នកទស្សនា :

នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៌ សម្រាប់ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ឯកឧត្តម អគ្គលេខាធិការរង អគ្គនាយករង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាសមាជិកក្រុមការងារជាច្រើនរូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍នាថ្ងៃនេះ នឹងពិភាក្សាគ្នាទៅលើកិច្ចការងារចាំបាច់មួយចំនួនដែលត្រូវរៀបចំ​ព្រមទាំងការបែងចែកការងារដល់ក្រុមការងារ សម្រាប់អនុវត្តភារកិច្ចរបស់អនុគណៈកម្មការដែលបានចែងក្នុងសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

បន្ទាប់ពីកិច្ចពិភាក្សាប្រមូលធាតុចូលសម្រាប់ការងារព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ដើម្បីត្រៀមពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ឯកឧត្តម រដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិកអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ ត្រូវពិភាក្សាជាប្រចាំជាមួយថ្នាក់ដឹកនាំ និងអនុគណៈកម្មការផ្សេងទៀត ដើម្បីរៀបចំខ្លឹមសារនានាឱ្យមានស្ដង់ដារតែមួយ និងបន្តទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាននានាឱ្យបានជាប់លាប់សម្រាប់ខ្លឹមសារ និងកិច្ចការពាក់ព័ន្ធទូទៅ។ ឯកឧត្តម រដ្ឋលេខាធិការ បង្ហាញការជឿជាក់ថា អនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងពិព័រណ៍ នឹងអនុវត្តភារកិច្ចរបស់ខ្លួនដែលបានចែងក្នុងសេចក្ដីសម្រេច ឱ្យទទួលបានលទ្ធផលល្អ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ