អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១
January 28, 2021    អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ របស់អគ្គាធិការដ្ឋាន។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គាធិការ គូសបញ្ជាក់ថា មន្ត្រីអធិការកិច្ច ទាមទារឲ្យមានសមត្ថភាពខ្ពស់ ម៉ត់ចត់ ទន់ភ្លន់តែមិនទន់ជ្រាយ ជាពិសេសរបាយការណ៍លទ្ធផលចុះអង្កេតស្រាវជា្រវត្រូវធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ ព័ត៌មានត្រូវតែពិត ដើម្បីជាមូលដ្ឋានជូនថ្នាក់ដឹកនាំក្រសួងជ្រាប និងសម្រេច ករណីព័ត៌មានមិនទាន់គ្រប់ជ្រុងជ្រោយទេ ត្រូវប្រមូលបន្ថែមទៀត របាយការណ៍អាចយឺតបន្តិចតែឱ្យបានគ្រប់ជ្រុងជ្រោយ។

អង្គប្រជុំបានពិនិត្យ ពិភាក្សា ដោយបានកែសម្រួលនូវចំនុចមួយចំនួនក្នុងរបាយការណ៍។ លើសពីនេះ ឯកឧត្តមអគ្គាធិការបានណែនាំពាក់ព័ន្ធផែនការសកម្មភាពឆ្នាំ២០២០ ផែនការសកម្មភាពឆ្នាំ២០២១ ទម្រង់របាយការណ៍ បញ្ហាមន្ត្រី និងទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ។

មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមអគ្គាធិការ បានជម្រុញដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង សហការជាមួយប្រធាននាយកដ្ឋាន ពន្លឿនការវិភាគមុខងារឱ្យបានលឿន ដោយពិនិត្យពីចំនួន សមត្ថភាព និស្ស័យ ជំនាញរបស់មន្ត្រី ដើម្បីដាក់មន្ត្រីទាំងនេះឱ្យចំគោលដៅ ដែលជម្រុញការងារបានកាន់តែលឿន និងប្រសើរ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់ ស្នើដល់ប្រធាននាយកដ្ឋានត្រូវពន្លឿនដោះស្រាយបណ្តឹងនានាដែលនៅសល់ឱ្យបានលឿនតាមអាចធ្វើបាន និងបានណែនាំប្រធាននាយកដ្ឋានរដ្ឋបាល-សរុបត្រួតពិនិត្យ តាមដានការដោះស្រាយបណ្តឹងតាមនាយកដ្ឋានជំនាញក្នុងកិច្ចការនេះ ដើម្បីរាយការណ៍ជូនឯកឧត្តមជ្រាប៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ