សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥
February 02, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៥ ដោយមានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង ក៏នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចែកមួកសុវត្ថិភាពជូនតំណាងចំនួន ១០រូប ថតរូបអនុស្សាវរីយ៍ និងនិមន្តព្រះសង្ឃរាប់បាត្រ ព្រមទាំង បង្សុកូល ឧទ្ទិសជូនដល់ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សូមជម្រាបថា យោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក  បានបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុង១ថ្ងៃ ចាប់ពី៥នាក់ ទៅ៦នាក់ និងរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ទៀត។ ចំនួនអ្នកស្លាប់របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូគោក មានការកើនឡើង ពិសេស ក្នុងអំឡុងពេលបុណ្យសំខាន់ៗ និងថ្ងៃចុងសប្ដាហ៍។

ជាងនេះទៅទៀត គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយកត្តាចម្បងចំនួន៣ រួមមាន ៖ កត្តាមនុស្ស កត្តាយាន និងកត្តាបរិស្ថានផ្លូវថ្នល់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ