ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងប្រកាសជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»
February 29, 2024    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ មុននឹងប្រារព្ធពិធីបិទសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់និងផ្ដល់មតិដឹកនាំចំពោះការអនុវត្តតួនាទីនិងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារច្រកទ្វារព្រំដែន កិច្ចសហការខេត្តជាប់ព្រំដែន ការផ្ដល់មេដាយ និងការលើកទឹកចិត្តមន្រ្តី កណីក្មេងទំនើង ករណីល្បែងស៊ីសងខុសច្បាប់ ករណីគ្រោះថ្នាក់ចរាចរណ៍ និងការប្រើយានជំនិះមានស្លាកលេខ ន.ប។

ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមលើការងារទប់ស្កាត់និងបង្ក្រាបករណីគ្រឿងញៀនខុសច្បាប់ឆ្លងដែនតាមព្រំដែនគោកនិងទឹក ការងារប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ការងារប្រជាការពារ ការងារអត្តសញ្ញាណកម្ម ការងារពន្ធនាគារ សាលាជាតិរដ្ឋបាលមូលដ្ឋាន ការងារអធិការកិច្ច ទំនាក់ទំនងអន្តរជាតិ និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

បន្ទាប់ពីមានប្រសាសន៍បូកសរុប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យអង្គសន្និបាត ត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវក្ដាប់ឱ្យបាននូវអនុសាសន៍ណែនាំបន្ថែមដ៏ខ្ពង់ខ្ពស់របស់សម្ដេច ដើម្បីឱ្យទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃទទួលបានជោគជ័យ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ