នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារតាមដានវឌ្ឍនភាពផ្នែករដ្ឋបាលតាមអង្គភាព នៅសាលប្រជុំវរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមជាមួយថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ