ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈទទួលប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណរដ្ឋឡាវ
March 05, 2024    អ្នកទស្សនា :

ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈទទួល គណៈប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក -អគ្គនាយករង ប្រធាននាយកដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈទទួលប្រតិភូជាន់ខ្ពស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤ រវាង ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណរដ្ឋឡាវ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៣ ខែមីនា ដល់ ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២៤ នាពេលខាងមុខនេះ ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ